ព័ត៌មានអន្តរជាតិ

ការនាំចេញរបស់កូរ៉េខាងត្បូង ទំនងជាមិនត្រូវបានប៉ះពាល់ ដោយសារភាពតានតឹង នៅមជ្ឈឹមបូព៌ានោះទេ

សេអ៊ូល៖ កូរ៉េខាងត្បូងបានឲ្យដឹង នៅថ្ងៃសុក្រនេះថា ភាពមិនប្រាកដប្រជា ដែលកំពុងកើតមាន នៅមជ្ឈឹមបូព៌ា ដែលបង្កឡើងដោយភាព តានតឹង រវាងអាមេរិក – អ៊ីរ៉ង់ ត្រូវបានគេរំពឹងថានឹងមានផល ប៉ះពាល់តិចតួច ចំពោះការនាំចេញរបស់ខ្លួន ប៉ុន្តែបានប្តេជ្ញាឆ្លើយតប យ៉ាងឆាប់រហ័ស ប្រសិនបើមានការ កើនឡើងមែននោះ។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានរៀបចំការប្រជុំជាមួយស្ថាប័ន ពាក់ព័ន្ធរួមទាំងសាជីវកម្មធានា រ៉ាប់រងពាណិជ្ជកម្មកូរ៉េ និងទីភ្នាក់ងារលើកកម្ពស់ ការវិនិយោគពាណិជ្ជកម្មកូរ៉េ ដើម្បីវាស់ស្ទង់ពីផលប៉ះពាល់ នៃភាពតានតឹងផ្នែកយោធានៅមជ្ឈឹមបូព៌ា លើការនាំចេញ និងតម្លៃប្រេង។

ក្នុងអំឡុងពេល នៃការជួបជុំនេះ អ្នកចូលរួម បាននិយាយថា ភាពចលាចល នៅក្នុងប្រទេសអ៊ីរ៉ង់ និងបណ្តាប្រទេស ដែលនៅជុំវិញនោះមិនទាន់ មានផលប៉ះពាល់ដោយផ្ទាល់ ទៅលើការនាំចេញរួម របស់កូរ៉េខាងត្បូងនោះទេ៕

ដោយ ឈូក បូរ៉ា

To Top