វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ជឿជាក់ថាយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនមួយគ្រឿង ដែលបានធ្លាក់នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សទាំងអស់ ១៧៦នាក់ នៅលើយន្តហោះនោះ ទំនងជាត្រូវបានបាញ់ទម្លាក់ ដោយចៃដន្យដោយកងកម្លាំងអ៊ីរ៉ង់។
មេដឹកនាំកាណាដា និងអង់គ្លេស ដែលមានសញ្ជាតិស្ថិតក្នុងចំណោមអ្នកស្លាប់នោះក៏បាន ចង្អុលបង្ហាញពីលទ្ធភាព ដែលមីស៊ីលបាញ់ពីលើអាកាសទៅអ៊ីរ៉ង់ បានទម្លាក់យន្ដហោះ អ៊ែរឡាញអន្ដរជាតិអ៊ុយក្រែនកាលពីព្រឹក ថ្ងៃពុធកន្លងទៅនេះ។
អ៊ីរ៉ង់បានបដិសេធភ្លាមៗ ចំពោះរបាយការណ៍នេះ ហេីយលោក Ali Abedzadeh ប្រធានអង្គការអាកាសចរណ៍ ស៊ីវិលរបស់ប្រទេស ដែលបាននិយាយទៅកាន់ ទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ថា “តាមបែបវិទ្យាសាស្ត្រ វាមិនអាចទៅរួចទេ ដែលមីស៊ីលមួយបានហោះទៅបុក យន្តហោះអ៊ុយក្រែន” ។
យោងតាមរបាយការណ៍ បានឲ្យដឹងថា អ៊ីរ៉ង់បានអញ្ជើញក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន ជាតិសហរដ្ឋអាមេរិក ចូលរួមក្នុងការស៊ើបអង្កេតរបស់ខ្លួនហើយអង្គភាព ស៊ើបអង្កេតគ្រោះថ្នាក់ បានយល់ព្រមចាត់តាំងអ្នកស៊ើបអង្កេតម្នាក់ ទៅចូលរួមផងដែរ៕
ដោយ ឈូក បូរ៉ា