ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ កងទ័ពចំនួន២៥នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើវាយប្រហារមួយនៅ Niger

នីយ៉ាម៉េ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ថា យ៉ាងហោចណាស់កងទ័ពចំនួន ២៥នាក់ត្រូវបានសម្លាប់ នៅក្នុងអំពើវាយប្រហារមួយ មកលើជំរុំយោធា នៅភាគខាងលិចនៃប្រទេស Niger កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ ក្រសួងការពារជាតិរបស់ប្រទេសនេះ បានឲ្យដឹងយ៉ាងដូច្នេះ ។

ការវាយប្រហារបានកើតឡើង នៅប៉ុស្តិ៍យោធាមួយកន្លែង នៅក្រុង Chinagodrar  នៅព្រំដែននៃប្រទេសម៉ាលី ប្រទេសនៅអាហ្វ្រិកខាងលិច ។

រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយអះអាង អំពីការវាយប្រហារ នេះនៅឡើយទេ ។

ក្រសួងការពារជាតិ បាននិយាយថា យោធាជាង ៦០នាក់ត្រូវបានសម្លាប់នៅក្នុងអំពើ វាយប្រហារគ្នា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top