អ.ស.ប៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ថា លោក Farhan Haq អនុប្រធាន អ្នកនាំពាក្យ តំណាងឲ្យលោកអគ្គលេខាធិការអង្គការ សហប្រជាជាតិ Antonio Guterres បានថ្លែងឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារអាកាសចរណ៍ របស់អង្គការសហប្រជាជាតិ រំពឹងថា យ៉ាងពេញទំហឹងចំ ពោះការស៊ើបអង្កេតទៅលើករណី ធ្លាក់យន្តហោះ របស់អ៊ុយក្រែន០១គ្រឿង នៅក្នុងទឹកដីអ៊ីរ៉ង់ ។
អង្គការអាកាសចរណ៍ ស៊ីវិលអន្តរជាតិ (ICAO)ដែលជាទីភ្នាក់ងារពិសសេស មួយរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក កិច្ចការសម្របសម្រួល ការធ្វើដំណើរអាកាសចរណ៍ អន្តរជាតិ ត្រូវបានដកស្រង់សម្តី ដោយលោក Haq ដែលបានថ្លែងថា យន្តហោះបានទទួល សញ្ញាផ្លូវការមួយនៃការធ្លាក់ ។
យោងតាមលោក Haq បានឲ្យដឹងថា ការស៊ើបអង្កេតពេញលេញ មួយនឹងត្រូវធ្វើឡើង ហើយអ៊ីរ៉ង់ នឹងចូលរួមផ្តល់ជា របាយការណ៍ បឋមមួយដល់ ICAO ក្នុងអំឡុងពេល១ខែ ក្រោយពីធ្លាក់ ។
យន្តហោះដឹកអ្នកដំណើរ អ៊ុយក្រែន បានធ្លាក់កាលពីថ្ងៃអង្គារ នៅជិតក្រុងតេហរ៉ង់ ដែលបានសម្លាប់មនុស្សនៅលើយន្តហោះ ទាំងអស់ចំនួន១៧៦នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា