ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីក្រសួងការបរទេសបារាំង អះអាងថា អ៊ីរ៉ង់អាចនឹងទទួលបានគ្រាប់បែកនុយក្លេអ៊ែរ ក្នុងរយៈពេលដ៏ខ្លីបំផុត

បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសបារាំង Jean-Yves Le Drian បានអះអាងថា ប្រសិនបើអ៊ីរ៉ង់នៅតែ បន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ (JCPOA) ប្រទេសនេះអាចនឹងទទួលបានគ្រាប់បែកនុយក្លេអ៊ែរ ក្នុងរយៈពេលដ៏ខ្លីបំផុត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់លោក Jean-Yves Le Drian ប្រាប់ RTL radio ថា បើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បន្ត“ រួមគ្នាដោះស្រាយ” ផែនការសកម្មភាពរួម (JCPOA) ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននោះ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់អាចទទួលបានអាវុធនុយក្លេអ៊ែរ នាពេលអនាគតដ៏ខ្លីបំផុត។

ក្នុងរយៈពេលខ្លីគួរសម រវាងមួយឆ្នាំទៅពីរឆ្នាំ ពួកគេ (អ៊ីរ៉ង់) អាចមានលទ្ធភាពទទួលបាន អាវុធនុយក្លេអ៊ែរដែល មិនមែនជាជំរើសទេ។

បណ្តារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃសុក្រ ដើម្បីពិភាក្សាពីវិធីកាត់បន្ថយ ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់៕

ប្រែសម្រួលៈ ណៃ តុលា

To Top