ព័ត៌មានអន្តរជាតិ

ភ័យខ្លាចរីកសាយភាយ អាវុធនុយក្លេអ៊ែ សហភាពអឺរ៉ុប ស្វះស្វែងរម្ងាប់ភាពតានតឹងអ៊ីរ៉ង់

បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ សម្លឹងរកមធ្យោបាយនាំ សហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ ចេញឲ្យឆ្ងាយពីជម្លោះ ដោយដឹងថា ការគិតខុសពីភាគីនីមួយៗ អាចនឹងទុកសហភាពអឹរ៉ុប ប្រឈមមុខនឹងសង្គ្រាម និងវិបត្តិនៃការីកសាយភាយអាវុធនុយក្លេអ៊ែធ្ងន់ធ្ងរ។ 

នៅក្នុងកិច្ចប្រជុំបន្ទាន់ដ៏កម្រមានមួយ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ដែលនឹងចូលរួមដោយ អគ្គលេខាធិការអង្គការណាតូ លោក អាចនឹងជៀសវាងការឆ្លើយតប ដោយការទូតតឹងតែងណាមួយ សម្រាប់ក្នុងពេលបច្ចុប្បន្ននេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានងាកចេញពីប្រើអាវុធដាក់គ្នា ក្រោយអាមេរិកសម្លាប់នាយឧត្តមសេនីយ៍អ៊ីរ៉ង់មួយរូប នៅក្នុងប្រទេសអ៊ីរ៉ាក់ និងការវាយប្រហារមីស៊ីល សងសឹកវិញដោយអ៊ីរ៉ង់។ 

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍ មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូប បាននិយាយប្រាប់កាសែតថា “បំណងអ៊ីរ៉ង់ចង់ ដែលចង់ទប់ស្កាត់មិនឲ្យមាន វិបត្តិកើនឡើងខ្លាំងនោះ បានផ្តល់ឲ្យយើងនូវពេលវេលាខ្លះ គឺវាមានឥទ្ធិពលធ្វើឲ្យ (វិបត្តិ) នេះចុះថយបានត្រឹមតិចតួចប៉ុណ្ណោះ”៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top