ព័ត៌មានអន្តរជាតិ

លោកស្រី Tsai Ing Wen បន្តឈ្នះការបោះឆ្នោត ជាមេដឹកនាំកោះតៃវ៉ាន់ អាណិត្តទី២ របស់ខ្លួន

បរទេស៖BBCចេញផ្សាយ នៅថ្ងៃអាទិត្យទី១២ ខែមករានេះបានសរសេរថា ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ទីបំផុតនៅតែទទួល បានអាណតិ្តទី ២ របស់ខ្លួនដដែលបន្ទាប់ពីបានដណ្តើមយកជ័យជម្នះ នៅក្នុងការបោះឆ្នោតមួយដែលត្រូវបាន គេមើលឃើញថាគ្រប ដណ្តប់ដោយបញ្ហានៃ ទំនាក់ទំនងកោះជាមួយចិន។

តាមតួលេខចុងក្រោយបានបង្ហាញថា លោកស្រី Tsai ទទួលបានត្រឹមតែជាង ៥៧ភភាគរយប៉ុណ្ណោះ នៃសន្លឹកឆ្នោតដែលជា សំឡេងគាំទ្រ សរុប៨,២ លានជាចំនួន ដែលនាំមុខគូប្រជែង របស់លោកស្រីគឺលោក Han Kuo Yun។

លោកស្រី Tsaiកន្លងមកតែងតែបដិសេធ ពីទំនាក់ទំនង ជិតស្និទ្ធជាមួយប្រទេសចិន ហើយនៅក្នុងសុន្ទរកថាជ័យជំនះរបស់ លោកស្រីលោកស្រី Tsai បានប្រកាសប្រាប់ទៅ ប្រទេសចិនថាគួរតែ បោះបង់ចោលការគំរាមកំហែង របស់ខ្លួនទាំងអសឮក្នុង ការដណ្តើមយកកោះនេះ ទៅវិញដោយកម្លាំងទៀតទៅ៕

ប្រែសម្រួល៖ស៊ុនលី

To Top