ព័ត៌មានអន្តរជាតិ

ស្លាប់៨នាក់ នៅអាមេរិក ដោយសារព្យុះ ដ៏ខ្លាំងមួយនៅ ភាគខាងត្បូងប្រទេស

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅ ថ្ងៃអាទិត្យទី១២ ខែមករានេះបានឲ្យដឹងថា
យ៉ាងហោចណាស់ មានមនុស្ស ៨នាក់ បានបាត់បង់ជីវិតដោយសារ ព្យុះដ៏ខ្លាំងមួយបានបក់បោក នៅផ្នែកភាគខាងត្បូង ប្រទេសអាមេរិក ដែលនាំមកនូវ ខ្យល់បក់ខ្លាំងនិង មានភ្លៀងធ្លាក់ខ្លាំង។

តួលេខនៃការបាត់បង់ជីវិតត្រូវ បានគេរាយការណ៍ នៅក្នុងរដ្ឋ អាឡាបាម៉ាឡាល្វីសសាណា និងរដ្ឋតិចសាស់ផងដែរ។ ក្នុងនោះផងដែរមនុស្សរាប់រយរាប់ពាន់នាក់ បានរងផលប៉ះពាល់ពីការដាច់ចរន្តអគ្គិសនី ដោយសារព្យុះនេះខណៈផ្ទះជាច្រើន ត្រូវបានបំផ្លាញនិងផ្លូវថ្នល់ ត្រូវបានជន់លេច។

គួរឲ្យដឹងដែរថា ការព្រមានពីព្យុះកំបុតត្បូងជាច្រើនទៀត ដែលនឹងអាច កើតឡើងកាលពីថ្ងៃសៅរ៍ដោយ ក្នុងនោះរដ្ឋអាឡាបាម៉ាជាតំបន់ដែល មានគ្រោះថ្នាក់បំផុតជាងគេ។ ជាលទ្ធផលព្យុះព្រិលនិងទឹកកក បានកើតឡើងនិងធ្វើឲ្យអាកាសយានដ្ឋាន សំខាន់២ក្នុងទីក្រុងឈីកាហ្គោត្រូវបាន បិទបណ្តោះអាសន្ន៕ប្រែសម្រួល៖ស៊ុនលី

To Top