បរទេស៖ទូរទស្សន៍ BBC នៅថ្ងៃអាទិត្យទី ១២ខែមករានេះ បានឲ្យដឹងថាក្រុមបាតុកររាប់ រយនាក់ បានធ្វើដំណើរតាមដងផ្លូវក្នុងរដ្ឋធានី តេហរ៉ង់ប្រទេសអ៊ីរ៉ង់ដើម្បីសំដែងការ ខឹងសម្បារចំពោះមន្រ្តី ដែលកន្លងមកពួកគេ ជាបានកុហកនិងបដិសេធចំពោះ ការបាញ់ទម្លាក់ យន្តហោះ ដឹកអ្នកដំណើរ អ៊ុយក្រែន។
ប្រភពដដែលបាន សរសេរទៀតថាការតវ៉ា បានធ្វើឡើងនៅខាងក្រៅសាកលវិទ្យាល័យ យ៉ាងហោចណាស់ចំនួន ២ កន្លែងហើយក៏ត្រូវបាន គេរាយការណ៍ មានឈានទៅដល់ ការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកផងដែរ។
ងាកទៅលើប្រធានាធិបតីអាមេរិក ដូណាលត្រាំ វិញនៅលើបណ្តាញសង្គម Twitter របស់ខ្លួនលោកបានសរសេរសារបង្ហោះ ការគាំទ្រនិងគោរពយ៉ាងខ្លាំង ចំពោះក្រុមបាតុករទាំងនោះ។
គួររំលឹកដែរថាក្នុងគ្រាកាល ពីថ្ងៃសៅរ៍ម្សិលមិញ អ៊ីរ៉ង់បានសារភាពថាបាញ់មីស៊ីលជា ច្រើនទៅលើទីតាំងអាមេរិកនៅប្រទេស អ៊ីរ៉ាក់នោះខ្លួននិងបានធ្វើការបាញ់ ដោយអចេតនាទៅលើយន្តហោះ ដឹកអ្នកដំណើរមួយរបស់អ៊ុយក្រែននិងបាន ធ្វើឲ្យមនុស្សបាត់បង់ជីវិតដល់ទៅ ១៧៦នាក់ ដែលភាគច្រើនសុទ្ធតែជាជនជាតិ អ៊ីរ៉ង់ និងបន្ទាប់ជាជនជាតិកាណាដា៕
ប្រែសម្រួល៖ស៊ុនលី