ព័ត៌មានអន្តរជាតិ

ពលរដ្ឋអ៊ីរ៉ង់ ធ្វើការតវ៉ាក្រោយ រដ្ឋាភិបាលសារភាព បាញ់ទម្លាក់ យន្តហោះ អ៊ុយក្រែន

បរទេស៖នៅថ្ងៃសៅរ៍ ម្សិលមិញនេះ ក្រុមអ្នកតវ៉ាអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានធ្វើបាតុកម្មតាមដងផ្លូវ ទាមទារឲ្យមេដឹកនាំជាន់ខ្ពស់របស់ ប្រទេស លោក Ayatollah Ali Khameni ចុះចេញពីតំណែង បន្ទាប់ពីដឹងថា ប្រទេសខ្លួនបានបាញ់ទម្លាក់យន្តហោះ ដឹកអ្នកដំណើរអ៊ុយក្រែន សម្លាប់មនុស្ស១៧៦នាក់។

មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅខាងមុខសាកលវិទ្យាល័យ Amir Kabir University ក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ស្រែកដដែលៗថា “លោកអគ្គមេបញ្ជាការ (Khamenei) សូមចុះចេញពីតំណែង ចុះចេញពីតំណែង” ហើយបានថ្កោលទោសមន្ត្រីនានា ថាជាជនកុហកបោកប្រាស់។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍ ម្សិលមិញនេះ ប្រទេសអ៊ីរ៉ង់បាននិយាយប្រាប់ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះស៊ីវិលអ៊ុយក្រែន ដោយអចេតនា ក្រោយហោះឡើងភ្លាមៗ សម្លាប់មនុស្សលើយន្តហោះ ទាំងអស់សរុប១៧៦នាក់ នៅក្នុងការវាយប្រហារ ដោយមីស៊ីលមួយ បង្កឡើងដោយកុហ សមនុស្ស៕ ប្រែសម្រួល៖ប៉ាង កុង

To Top