សេអ៊ូល៖ ទិន្នន័យគយ បានបង្ហាញនៅថ្ងៃចន្ទនេះថា ការនាំចេញ របស់កូរ៉េខាងត្បូង បានកើនឡើង ៥,៣ ភាគរយ ក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែមករា ដែលភាគច្រើន ដោយសារតែការកើនឡើង នៃការនាំចេញគ្រឿងអេឡិចត្រូនិច ។
យោងតាមសេវាកម្មគយកូរ៉េ បានឱ្យដឹងថា ការនាំចេញរបស់ប្រទេសនេះ មានចំនួន ១៣,៣ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១-១០ ខែមករាបើធៀបនឹង ១២,៧ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
តាមរយៈផលិតផលការ នាំចេញអេឡិចត្រូត និងឥន្ធនៈគីមី បានកើនឡើង ១១,៥ ភាគរយនិង ៣០,៦ ភាគរយរៀងៗគ្នា ផ្ទុយទៅវិញការនាំចេញ រថយន្តដឹកអ្នកដំណើរ និងឧបករណ៍ឥតខ្សែបានធ្លាក់ចុះ ៤,៦ ភាគរយនិង ៤,៨ ភាគរយរៀងគ្នាផងដែរ ៕
ដោយ ឈូក បូរ៉ា