បរទេស ៖ មន្រ្តីមន្ទីរ ប៉ង់តាហ្គោន បាននិយាយ កាលពីថ្ងៃសុក្រថា កងទ័ពសហរដ្ឋអាមេរិក គ្រោងនឹងដាក់ ពង្រាយកម្លាំង ជំនាញចំនួន ២ ក្រុមទៅកាន់តំបន់ប៉ាស៊ីហ្វិក ដែលពួកគេមានសមត្ថភាព ពិសេសទាក់ទងទៅ នឹងការងារ ប្រតិបត្តិការព័ត៌មាន អេឡិចត្រូនិចអ៊ិនធឺរណែត និងមីស៊ីលផង ក្នុងគោលបំណង ដើម្បីប្រឆាំង នឹងឥទ្ធិពលទីក្រុងប៉េកាំង។
លោក McCarty មន្ត្រីជាន់ខ្ពស់តំណាងប៉ង់តាហ្គោន បាននិយាយថា កងទ័ពកំពុងពង្រឹងវត្តមានហើយ ជាក់ស្តែងចេតនា របស់យើងនៅក្នុងតំបន់ប៉ាស៊ីហ្វិក
ក៏ពីព្រោះតែប្រទេសចិន កំពុងតែបានលេចចេញ ជាការគំរាមកំហែងប្រឆាំងទៅនឹងអ្វី ដែលជាយុទ្ធសាស្ត្ររបស់អាមេរិក ។
ក្រុមកម្លាំងជំនាញ ដែលត្រូវបានគេស្គាល់ ឈ្មោះ Multi-Domain Task Forces នឹងជួយបន្ថយ ឥទ្ធិពលមួយចំនួន ដែលចិននិងរុស្ស៊ី បានកាន់កាប់រួចហើយ។
ក្នុងនោះផងដែរលោកMcCary បានបន្តទៀតថា អង្គភាពទាំងនេះអាច នឹងត្រូវបានបំពាក់ ដោយអាវុធ ដែលអាចវាយប្រហារ
ក្នុងរយៈចម្ងាយឆ្ងាយមីស៊ីល ឧបករណ៍អេឡិចត្រូនិក ទំនើប និងបច្ចេកវិទ្យាអ៊ីនធឺណិតចុងក្រោយទៀតផង ប៉ុន្តែមិនបានបញ្ជាក់
ច្បាស់លាស់ពីទីតាំង នៃអាវុធរបស់ខ្លួន ទាំងនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី