ព័ត៌មានអន្តរជាតិ

ប៉ូលិសអាហ្វហ្គានីស្ថាន កំពុងតាមប្រម៉ាញ់ អ្នកទោស៧នាក់ ដែលកំពុងរត់គេចខ្លួនចេញពីពន្ធនាគារ

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ថា លោក Abdullah Hasrat អ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត បាននិយាយនៅថ្ងៃចន្ទនេះថា សរុបទៅមានអ្នកទោសចំនួន០៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារមួយកន្លែង ស្ថិតនៅខេត្ត Paktia ដែលស្ថិតនៅភាគខាងកើតប្រទេស កាលពីថ្ងៃអាទិត្យ ។

យោងតាមមន្ត្រីបានបញ្ជាក់ថា អ្នកដែលរត់គេចខ្លួនទី៧ បានរត់គេចខ្លួនពីពន្ធនាគារកណ្តាល នៅក្រុង Gardez ដែលជារដ្ឋធានីនៃខេត្តខាងលើ កាលពីយប់ថ្ងៃអាទិត្យ ហើយការស្វែងរកសម្រាប់អ្នកទោសទាំង នោះកំពុងតែបន្តដំណើរការតាមចាប់មកវិញ ។

យ៉ាងណាមិញ គាត់មិនបាននិយាយ បើសិនជាក្រុមអ្នកទោសរត់គេចខ្លួនទាំងនោះ ជាអ្នកដែលត្រូវឃុំខ្លួន ពាក់ព័ន្ធនឹងរឿងនយោបាយ ឬក៏បានប្រព្រឹត្តបទឧក្រិដ្ឋណាមួយនោះទេ ដោយបានបន្ថែមថា ការស៊ើបអង្កេត បានចាប់ផ្តើមធ្វើឡើង ដើម្បកំណត់អត្តសញ្ញាណរបស់ពួកគេ និងធ្វើតាមបទឧក្រិដ្ឋដែលពួកគេមាន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top