វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យថា ប្រឆាំងនឹងការសម្លាប់ក្រុមអ្នកតវ៉ា ដែលបានកើនឡើងខ្លាំង ដែលប្រឆំាងនឹងរបបដឹកនាំ ឲ្យមានការបាញ់ទម្លាក់យន្តហោះ ដឹកអ្នកដំណើរស៊ីវិល ខណៈដែលរដ្ឋមន្ត្រីការពារជាតិរបស់គាត់ បានបន្សុកទុកដោយបើកទ្វារចំហ ដើម្បីធ្វើការចរចាគ្នា ជាមួយក្រុងតេហរ៉ង់ ដោយគ្មានលក្ខខណ្ឌមុនអីនោះទេ ។
ការថ្លែងរបស់លោក ត្រាំ បានធ្វើឡើង ខណៈដែលរបបឥស្លាមរបស់អ៊ីរ៉ង់ បានប្រឈមមុខនឹងបញ្ហាមួយ ដោយសារតែក្រុមអ្នកតវ៉ា មានការខឹងសម្បាយ៉ាងខ្លាំង ដែលតវ៉ានៅលើដងផ្លូវ ដែលបានបង្កឲ្យមានសង្គ្រាម ជាមួយសហរដ្ឋអាមេរិក ក្រោយពីបានប្រឈមមុខដាក់គ្នា ។
លោក ត្រាំ បានថ្លែងឲ្យដឹង នៅលើបណ្តាញសង្គម Twitter ដោយព្រមានថា ពិភពលោក និង “រឿងសំខាន់ជាច្រើន” សហរដ្ឋអាមេរិក កំពុងឃ្លាំមើល “ជូនដល់មេដឹកនាំទាំងឡាយរបស់អ៊ីរ៉ង់ សុំកុំសម្លាប់អ្នកតវ៉ារបស់អ្នក” ។
នៅក្នុងបទសម្ភាសន៍មួយជាមួយ CBS លោក Mark Esper រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានថ្លែង ក្រោយពីការថ្លែង នៅលើបណ្តាញសង្គម Twitter ថា លោក ត្រាំ នឹងមានឆន្ទៈក្នុងការជួបចរចាគ្នា ជាមួយបណ្តាមេដឹកនាំអ៊ីរ៉ង់ ។
សូមបញ្ជាក់សារឡើងវិញថា ដំណើររឿងដ៏ចម្រូងចម្រះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានកើនឡើងកម្តៅដាក់គ្នា គិតចាប់ពីដើមខែមករានេះ ដោយនាពេលថ្មីៗកន្លងទៅនេះ ឈានដល់ការបើកការ វាយប្រហារគ្នា តាមរយៈការបាញ់មីស៊ីល១៦គ្រាប់របស់អ៊ីរ៉ង់ មកលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងទឹកដីអ៊ីរ៉ាក់ ដែលជាការសងសឹក ទៅលើការបញ្ជាដោយផ្ទាល់របស់លោក ត្រាំ ប្រើយន្តហោះគ្មានមនុស្សបើក ទម្លាក់គ្រាប់សម្លាប់ មេបញ្ជាការមួយរូបដ៏សំខាន់របស់អ៊ីរ៉ង់ ។
ទន្ទឹមនឹងនេះដែរ អ៊ីរ៉ង់ ក៏បានប្រើកម្លាំងបាយ ដោយបាញ់គ្រាប់មីស៊ីល គោលបំណងកម្ទេចមូលដ្ឋានរបស់អាមេរិក នៅទឹកដីអ៊ីរ៉ាក់តែជាអកុសល គេសង្ស័យ ហើយអ៊ីរ៉ង់ ខ្លួនឯងក៏បានសន្និដ្ឋានជាបឋមថា អាចនឹងខុសបច្ចេកទេស នៅអំឡុងពេលបាញ់មីស៊ីលនោះ ដែលអាចធ្វើឲ្យធ្លាក់ យន្តហោះអាកាសចរណ៍ស៊ីវិលអ៊ុយក្រែន ដែលដឹកអ្នកដំណើរ និងសហសេវឹកសរុប១៧៦នាក់ បណ្តាលឲ្យបាត់បង់ជីវិតទាំងអស់ ។ ក្រោយពីមានករណីនេះ ជនស៊ីវិលនៃរដ្ឋឥស្លាមមួយនេះ ក៏បានផ្ទុះការតវ៉ា ប្រឆាំង នឹងរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហា ដែលបានកើតឡើង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា