ព័ត៌មានអន្តរជាតិ

បន្ទុះភ្នំភ្លើង នៅណូវែលសេឡង់ បណ្តាលឲ្យស្លាប់មនុស្ស អស់ចំនួន២០នាក់

វែលលីងតុន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ថា ប៉ូលិសបាននិយាយឲ្យដឹង នៅថ្ងៃចន្ទនេះថា ចំនួននៃអ្នកស្លាប់ដោយសារ បន្ទុះភ្នំភ្លើងនៅកោះ White នៅក្នុងប្រទេសណូវែលសេឡង់ បានកើនឡើងដល់២០នាក់ហើយ ។ បន្ទាប់ពីមានអ្នកស្លាប់ បានបន្ថែមម្នាក់ទៀត ដែលបានកើតឡើងជាង១ខែមកនេះ ក្រោយពីមានគ្រោះដ៏អាក្រក់កើតឡើង ។

ចំនួននៃអ្នកស្លាប់ ក្នុងនោះរាប់បញ្ចូលទាំងមនុស្ស២នាក់ ដែលសាកសព មិនទាន់បានរកឃើញនៅឡើយទេ ។

លោក John Tims ស្នងការរងបានថ្លែងថា “ប៉ូលិស អាចបញ្ជាក់មនុស្សម្នាក់បន្ថែមទៀត ដែលបានស្លាប់ នៅមន្ទីរពេទ្យអូស្ត្រាលី កាលពីយប់មិញ ដែលជាលទ្ធផលនៃអ្នករងរបួស ដោយសារបន្ទុះភ្នំភ្លើង ដែលបានផ្ទុះនៅលើកោះ White Island” ។

មានមនុស្សចំនួន៤៧នាក់ ដែលជាភ្ញៀវទេសចរ ភាគច្រើនជនជាតិអូស្ត្រាលី បាននៅលើកោះ គ្រាដែលភ្នំភ្លើងបានផ្ទុះឡើង កាលពីថ្ងៃទី៩ ខែធ្នូ ហើយបង្កឲ្យមានរបួសរលាកខ្លាំង ដោយសារផេះ និងផ្កាភ្លើងខ្ទាតត្រូវ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top