ព័ត៌មានអន្តរជាតិ

ចិនអាចនឹងបង្ហាញ សាច់ដុំយោធាដើម្បីដាក់សម្ពាធ ក្រោយការបោះឆ្នោត តៃវ៉ាន់

បរទេស៖ ដោយសារគោលនយោបាយ របស់លោក ត្រូវម្ចាស់សន្លឹងឆ្នោត កោះតៃវ៉ាន់ច្រានចោល នៅក្នុងដំណើរបោះឆ្នោតភ្លូកទឹក ភ្លូកដីជ្រើសរើសលោកស្រី ប្រធានាធិបតី ត្សៃ អ៊ីងវិននោះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមសេចក្តីរាយការណ៍ ទំនងជានឹងបន្តរឹងបន្តឹងសម្ពាធ លើកោះតៃវ៉ាន់កាន់តែខ្លំាងឡើង។

ជម្រើសបង្កើនសម្ពាធក្រោយការ បោះឆ្នោតនោះ មានរួមបញ្ចូលទាំងចំណាត់ការ ជាច្រើន ដែលប្រទេសចិន បានធ្វើកាលពីមុន គឺការបង្កើន សមយុទ្ធយោធានៅជុំវិញ កោះតៃវ៉ាន់ ឬក៏ចាប់យកសម្ពន្ធមិត្ត ការទូតដែលនៅសេសសល់របស់តៃវ៉ាន់ ហើយវាក៏អាចនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀង ជំនួញសំខាន់មួយ ដែលបានធ្វើឡើងកាលពីមួយទសវត្សកន្លងទៅ។

គួរបញ្ជាក់ថា ប្រទេសចិន តាមសេចក្តីរាយការណ៍ បានបញ្ជូននាវាផ្ទុកយន្តហោះដ៏ថ្មីបំផុតរបស់ខ្លួន កាត់តាមច្រកសមុទ្រតៃវ៉ាន់ ចំនួនពីរដងរួចមកហើយ នៅមុនពេលបោះឆ្នោត ហើយនៅក្នុងអំឡុងរដ្ឋបាល ដំបូងរបស់លោកស្រី ត្សៃ អ៊ីងវិន ប្រទេសចិន ជារឿយៗតែងតែហោះហើរយន្តហោះ ទម្លាក់គ្រាប់ នៅជុំវិញកោះតៃវ៉ាន់៕

To Top