សេអ៊ូល៖ ប្រធានអ្នកចរចា របស់ក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃចន្ទនេះថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានធ្វើឱ្យមានវឌ្ឍនភាពមួយកម្រិត នៅក្នុងការចរចា របស់ប្រទេសទាំងពីរ សម្រាប់ការកំណត់ ចំណែករបស់ក្រុងសេអ៊ូល ចំពោះការចំណាយសម្រាប់ការ ឈរជើង កងទ័ពអាមេរិកនៅទីនេះ ។
លោក Jeong Eun-Bo បានធ្វើការកត់សម្គាល់នៅពេល ដែលលោកចាកចេញ ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើកិច្ចពិភាក្សាមួយផ្សេងទៀតជាមួយសមភាគីសហរដ្ឋអាមេរិកលោក James DeHart ដែលគ្រោង នឹងដំណើរការនៅថ្ងៃពុធ។
លោកបានប្រាប់ ក្រុមអ្នកយកព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិ អ៊ិនឈុន ភាគខាងលិចទីក្រុង សេអ៊ូលថា “ យើងវាយតម្លៃថាវឌ្ឍនភាព ត្រូវបានធ្វើឡើងក្នុងកម្រិតណាមួយ ហើយយើងបានពង្រីកការយល់ដឹង របស់យើងតាមរយៈការចរចា ជាច្រើន ដែលយើងមានកន្លងមក”៕
ដោយ ឈូក បូរ៉ា