សេអ៊ូល៖ ក្រុមហ៊ុន Samsung អេឡិចត្រូនិក បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងទទួលបានក្រុមហ៊ុន ផ្តល់សេវាកម្មបណ្តាញ Network របស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុនអ៊ីសវើលសូលូសិន ដើម្បីពង្រីកបណ្ដាញ 5Gរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
ក្រុមហ៊ុនអាមេរិកខាងលើនេះ នឹងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ និងដំណោះស្រាយ 5G ឱ្យកាន់តែប្រសើរឡើង។ យោងតាមក្រុមហ៊ុន បច្ចេកវិទ្យាកូរ៉េខាងត្បូង បានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងនេះ TWS នឹងក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់សាមសុងអេឡិចត្រូនិកអាមេរិក ប៉ុន្ដែក្រុមហ៊ុន Samsung មិនបានបង្ហាញពីតម្លៃ នៃកិច្ចព្រមព្រៀងទិញយកភាគហ៊ុននេះទេ។
TWS មានមូលដ្ឋាននៅចនលីលីរដ្ឋវឺជីនៀ និងមានជំនាញខាងរចនាបណ្តាញសេវាកម្ម សាកល្បងនិងបង្កើនប្រសិទ្ធិភាព ដល់សេវាទូរស័ព្ទចល័ត និងប្រតិបត្តិករខ្សែកាប៕ ដោយ៖ ឈូក បូរ៉ា