សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានទទូចដល់ប្រទេសកូរ៉េខាងជើង ឲ្យគោរពគ្នាទៅវិញទៅមក និងជៀសវាងពីពាក្យប្រមាថ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ បាននិយាយចំអក ចំពោះកិច្ចប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ក្នុងការជួយបញ្ឈប់ការជជែក ស្តីពីការរំសាយ អាវុធនុយក្លេអ៊ែរឆ្ពោះទៅមុខ។
អតីតប្រេសិតនុយក្លេអ៊ែរ របស់កូរ៉េខាងជើង លោកគីម យេហ្គុន បានច្រានចោលការប្រព្រឹត្ដ ដោយអយុត្តិធម៌ប្រឆាំងនឹងកូរ៉េខាងត្បូង ដោយចំអកដល់កិច្ចប្រឹងប្រែង របស់ក្រុងសេអ៊ូល ដើម្បីសម្រុះសម្រួល រវាងក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាងថា ជាការបំពានសិទ្ធិ ហើយជំរុញឱ្យខ្លួន ធ្វើអាកប្បកិរិយាដោយប្រយ័ត្នប្រយែង មិនត្រូវធ្វើជាមនុស្សល្ងីល្ងើ។
លោកគីម ក៏បានលើកឡើងផងដែរថា ខាងត្បូងបានទៅជា “រួបរួមគ្នា” ដើម្បីបង្ហាញការស្វាគមន៍សារថ្ងៃខួបកំណើត របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ទៅកាន់មេដឹកនាំលោក គីម ជុងអ៊ុន នៅពេលដែលប្រទេសកុម្មុយនិស្តនេះ បានទទួលលិខិតផ្ទាល់ខ្លួនពីលោក ត្រាំ រួចហើយ៕ ដោយ៖ ឈូក បូរ៉ា