ព័ត៌មានអន្តរជាតិ

ឆ្នាំ២០១៩ ក្រុមប្រឹក្សាអង្គការ សហប្រជាជាតិ រៀបចំ កិច្ចប្រជុំ សរុបបាន២៥៨ និងអនុម័ត បាន៥២ក្តីសម្រេចចិត្ត

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី១៤ ខែមករានេះបានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំ ចំនួន ២៥៨ លើកនិង ធ្វើការអនុម័តលើ សេចក្តីសម្រេច ចិត្តចំនួន ៥២ និងបានចេញសេចក្តីថ្លែងការណ៍ ប្រធានាធិបតី ចំនួន ១៥ នៅគិតត្រឹមក្នុងឆ្នាំ ២០១៩កន្លងទៅ។

ក្រុមប្រឹក្សាដែលមានការទទួលខុសត្រូវ កំពូលសម្រាប់ការថែរក្សាសន្តិភាពនិងសន្តិសុខ អន្តរជាតិនិងកដ៏ដូចជា ពិភពលោកក្នុងឆ្នាំ ២០១៩ បានពិចារណាផង ដែរទៅលើរបៀបវារៈចំនួន ៤៩ ហើយបានបញ្ជូនបេសកកម្ម ចំនួន ៥ ទៅកាន់តំបន់គោលដៅដូចជាប្រទេស Cote d’Ivoire and Guinea-Bissau, the Sahel (Mali and Burkina Faso), Iraq and Kuwait, Colombia, and Ethiopia និង South Sudan។

យោងតាមការរបាយការណ៍ ដដែលបានបញ្ជាក់ទៀតថា នៅឆ្នាំ ២០១៩ ក្រុមប្រឹក្សាបានបន្ថែមរបៀបវារៈថ្មីដែលមានឈ្មោះថា ស្ថានភាពនៅសាធារណរដ្ឋបូលីវី និងវេណេស៊ុយអេឡា។ ក្នុងនោះក្នុងអំឡុងខែមិនានិង មេសាបារាំងនិងអាល្លឺម៉ង់ បានធ្វើជាប្រធានក្រុមប្រឹក្សា ជាបន្តបន្ទាប់និងសម្របសម្រួល កម្មវិធីបន្តបន្ទាប់គ្នា ដែលមានឈ្មោះថា Twin Presidency៕

ប្រែសម្រួល៖ស៊ុនលី

To Top