ព័ត៌មានអន្តរជាតិ

គម្រោងអន្តរកូរ៉េ អាចនឹងជួយបន្ធូរបន្ថយ ទណ្ឌកម្មលើកូរ៉េ ខាងជើង

បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយនៅថ្ងៃអង្គារនេះថា វាលឿនហួស ដើម្បីមានទុទិដ្ឋិនិយម ចំពោះកិច្ចពិភាក្សាពីការលុបបំបាត់ នុយក្លេអ៊ែ ដែលជាប់គាំង រវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើង និងថា សហប្រតិបត្តិការអន្តរកូរ៉េ អាចនឹងជួបបន្ធូរបន្ថយទណ្ឌកម្ម ។

លោក មូន ជេអ៊ីន បាននិយាយប្រាប់សន្និសីទ កាសែតប្រចាំឆ្នាំថា បើទោះជាមានវោហារ សាស្ត្រប្រកបដោយភាព ជាស្ត្រីពីទីក្រុងព្យុងយ៉ាង ក៏ដោយ ក៏កូរ៉េខាងជើង មិនបានធ្វើតេស្តសាកល្បងអាវុធ ឬក៏បិទទ្វារមិនឲ្យមាន កិច្ចពិភាក្សាថែមទៀតនោះឡើយ សូម្បីក្រោយ ទីក្រុងវ៉ាស៊ីនតោន ធ្វើព្រងើយកន្តើយ ចំពោះកាលផុត កំណត់នៅចុងឆ្នាំក៏ដោយ។

តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសកូរ៉េខាងជើង បានបញ្ជាក់យ៉ាងច្បាស់ថា ទ្វារសម្រាប់កិច្ចពិភាក្សាគ្នា មិនបានបិទនោះទេ បើទោះជាមានការសន្មតថា ពួកគេអាចនឹងវិល ត្រឡប់ទៅរកការពិភាក្សាគ្នាវិញ ត្រឹមតែនៅពេល ដែលការទាមទារ របស់ពួកគេ ត្រូវបានទទួលយកប៉ុណ្ណោះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top