ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ជំរុញឱ្យមានការឃ្លាំមើល ផលប៉ះពាល់សេដ្ឋកិច្ច បង្កដោយភាពតានតឹង រវាងអាមេរិក- អ៊ីរ៉ង់ និងការត្រៀមខ្លួនឆ្លើយតប

សេអ៊ូល៖ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានណែនាំដល់មន្រ្តីរដ្ឋាភិបាលកាលពីថ្ងៃពុធឱ្យត្រួតពិនិត្យ យ៉ាងដិតដល់នូវផលប៉ះពាល់ នៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទៅលើសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង និងជំរុញការត្រៀមខ្លួន ដើម្បីធ្វើការឆ្លើយតបយ៉ាងឆាប់រហ័ស។

លោក Chung Sye-kyun ដែលបានឡើងកាន់តំណែង កាលពីថ្ងៃអង្គារបានលេីកឡេីងថា មិនមានសេចក្តីរាយការណ៍ណាមួយ ដែលខូចខាតដល់ក្រុមហ៊ុនកូរ៉េខាងត្បូង នៅមជ្ឈឹមបូព៌ា និងការនាំចូល និងពាណិជ្ជកម្មប្រេងរបស់កូរ៉េខាងត្បូង នៅតែមានស្ថេរភាពនោះទេ។

លោក Chung Sye-kyun បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីលើកដំបូងរបស់លោកថា “ ប៉ុន្តែប្រសិនបើស្ថានភាព មិនស្ថិតស្ថេរនៅមជ្ឈឹមបូព៌ា នៅតែបន្តវាអាចមានផលប៉ះពាល់ ដល់សេដ្ឋកិច្ចកូរ៉េតាមរយៈការដំឡើងតម្លៃប្រេង និងការនាំចេញ” ៕

ដោយ ឈូក បូរ៉ា

To Top