ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀង ដែលផ្តល់ នូវផលប្រយោជន៍ ដល់គ្នាទៅវិញ ទៅមក អាចនាំ មកនូវភាព ប្រាកដប្រជា ដល់ ពិភពលោក ទាំងមូល

លោក លីវហឺ ថ្នាក់ដឹកនាំចរចាពាណិជ្ជកម្មកំពូល របស់ប្រទេសចិន និងលោកប្រធានាធិបតីអាមេរិក ត្រាំ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ស្តីពី សេដ្ឋកិច្ចនិងពាណិជ្ជកម្មដំណាក់កាលទី១ នៅថ្ងៃទី ១៥ ខែមករា នាទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានការខ្វែងគំនិត គ្នាអស់រយៈពេល ២៣ ខែ និងឆ្លងកាត់ កិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់ផែ្នក សេដ្ឋកិច្ចនិងពាណិជ្ជកម្មចំនួន១៣ វគ្គរួចមកហើយ។

នៅចុងក្រោយបំផុតនេះ ភាគីទាំងពីរ ចិននិងអាមេរិក បានសម្រេច ”បញ្ចប់ជម្លោះ” ដោយបានបោះជំហានដ៏រឹងមាំមួយ សម្រាប់ឆ្ពោះទៅរកការដោះស្រាយបញ្ហាជម្លោះស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងអាមេរិក។

កិច្ចព្រមព្រៀងនេះ គឺសមស្របនឹងផលប្រយោជន៍ ទាំងសងខាងរវាងចិន និងអាមេរិក ព្រមទាំងពិភពលោក ហើយនឹងជំរុញ សន្តិភាពនិងវិបុលភាព ពិភពលោក។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងដំណាក់កាលទីមួយនេះ មាន៩ មាត្រា ផ្តោតលើ កម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា ផលិតផលម្ហូបអាហារនិងផលិតផលកសិកម្ម សេវាកម្ម ហិរញ្ញវត្ថុ អត្រាប្តូរប្រាក់និងតម្លាភាព ពង្រីកទំហំពាណិជ្ជកម្ម វាយតម្លៃដោយទ្វេភាគីនិងមធ្យោបាយដោះស្រាយជម្លោះជាដើម។

សំណើស្នូលដ៍សំខាន់ចំនួន ៣ ដែលភាគីចិនតែងតែ ប្រកាន់ខ្ជាប់មានដូចជា ការលុបចោលទាំងស្រុងនូវពន្ធគយ ដែលបានបន្ថែមថ្មី, តួលេខទំនិញក្នុងការធ្វើ ពាណិជ្ជកម្ម គួរតែសមស្របនឹងតម្រូវការជាក់ស្តែង និងកែលម្អលក្ខណៈតុល្យភាពនៃលិខិត ព្រមទាំងគោលការណ៍ ចំនួនពីរ ដូចជាគោរពតាមច្បាប់របស់ អង្គការពាណិជ្ជកម្មពិភពលោក WTO និង គោលការណ៍ ទីផ្សារ ក៍ត្រូវបានដាក់បញ្ជូលទៅ​ ក្នុងកិច្ចព្រមព្រៀងនេះ ។ សំណើដ៍សំខាន់ របស់ភាគីអាមេរិក ក៏ត្រូវបានឆ្លើយតបជា វិជ្ជមានផងដែរ។ កិច្ចព្រមព្រៀងនេះ ប្រកបដោយលក្ខណៈ ពិសេសពីរ ពោលគឺតុល្យភាព និងផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ។

ដើម្បីធានាបាននូវការអនុវត្តជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព មាត្រាពាក់ព័ន្ធ នឹងការវាយតម្លៃ និងដោះស្រាយជម្លោះរវាងភាគីទាំងពីរ ត្រូវបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ដោយដាក់លក្ខខណ្ឌ ប្រដូចនឹង “ក្បួនល្បែង” មួយ ពោលគឺបើសិនភាគីណាមួយ បានល្មើសនឹងកិច្ចព្រមព្រៀង នោះនឹងត្រូវពិន័យ ។

សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដំណាក់កាលទី១នេះ បានបង្ហាញថា ភាគីចិននិងអាមេរិកអាចដោះស្រាយការខ្វែងគំនិតគ្នាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម តាមរយៈកិច្ចពិភាក្សា ដោយស្មើភាព ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី សេដ្ឋកិច្ចនិងពាណិជ្ជកម្មដំណាក់ កាលទី១ រវាងចិននិងអាមេរិកនេះ នឹងជួយស្តារ ទំនុកចិត្តនៅក្នុងការដោះស្រាយ បញ្ហារវាងចិន និងអាមេរិកនៅទីចុងបំផុត។

បើសិនចិននិងអាមេរិកសហការគ្នា គឺផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក ផ្ទុយទៅវិញ បើសិនប្រឆាំងគ្នា នោះគឺបង់ខាតទាំងសងខាង ។ នេះជាចំណេះដឹងទូទៅមួយ ដែលត្រូវបានបញ្ជាក់ម្តងហើយម្តងទៀតក្នុងប្រវត្តិសាស្ត្រ និងការពិតជាក់ស្តែង និងជាបទពិសោធន៍ មួយ ដែលភាគីទាំងពីរត្រូវតែចងចាំជានិច្ច ក្នុងការដោះស្រាយ ទំនាស់និងការខ្វែងគំនិតគ្នា ៕ ប្រែសម្រួលដោ៖ ស៊ិនហួ

To Top