ព័ត៌មានអន្តរជាតិ

ប៉ះទង្គិចគ្នារវាង ក្រុមយោធាអាហ្វហ្គានីស្ថាន និងកងជីវពល ស្លាប់ទាំងសង្ខាងសុរប២១នាក់

ឃុនដាស់/អាហ្វហ្កានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ថា មន្ត្រីក្នុងស្រុកបាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ប៉ូលិសចំនួន១១នាក់ និងក្រុមសកម្មប្រយុទ្ធតាលីបង់​ចំនួន១០នាក់ ត្រូវបានសម្លាប់នៅក្នុងពេលប៉ះទង្គិចគ្នា នៅខេត្ត ឃុនដាស់ ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងអំឡុងពេលយប់កាលពីថ្ងៃពុធ ។

លោក Hayyatullah Amiri អភិបាលស្រុក បានប្រាប់ដល់ស៊ិនហួថា “ក្រុមសកម្មប្រយុទ្ធ បានបើកការវាយប្រហារមួយ ប្រដាប់ដោយកាំភ្លើងយន្ត និងគ្រាប់រ៉ុក្កែត មកលើប៉ុស្តិ៍ត្រួតពិនិត្យ ប៉ូលិសជាតិអាហ្វហ្គានីស្ថាន នៅតំបន់ Posta-i-Godam ក្នុងស្រុក Khan Abad ។ ការប៉ះទង្គិចគ្នា ត្រូវបានគេប្រកាសថា បណ្តាលឲ្យស្លាប់មន្ត្រីប៉ូលិសចំនួន១១នាក់ និងក្រុមសកម្មប្រយុទ្ធចំនួន១០នាក់ ” ។

ប៉ូលិសជំនាញត្រូវបាន ដាក់ពង្រាយនៅច្រកត្រួតពិនិត្យ ។ និងបង្កើនកងកម្លាំងបន្ថែមទៀត នៅតំបន់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយបានអនុវត្តន៍ប្រតិបត្តិការ វាយទៅលើក្រុមភេរវករ ដែលបានរត់គេចខ្លួនពីកន្លែង កើតហេតុ ។

អ្នកភូមិបាននិយាយថា ក្រុមសកម្មប្រយុទ្ធ បានរឹបអូសយកអាវុធចំនួនមួយដើម និងអាវុធយុទ្ធភ័ណ្ឌ នៃការដាក់គោលដៅមកលើប៉ុស្តិ៍ត្រួតពិនិត្យ ដែលផ្តល់ដោយសន្តិសុខសម្រាប់ដងផ្លូវ ដែលតភ្ជាប់ពីក្រុង Kunduz ដែលជារដ្ឋធានីរបស់ខេត្តខាងលើ ដល់ខេត្ត Kunduz ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top