វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ថា បន្ទាប់ពីរយៈពេលជិត២ឆ្នាំ នៃជម្លោះរវាងមហាអំណាច សេដ្ឋកិច្ចពិភពលោកទាំងពីរ សហរដ្ឋអាមេរិក និងប្រទេសចិន បានចុះហត្ថលេខា លើការផ្អាកធ្វើសង្គ្រាមពាណិជ្ជកម្មមួយ កាលពីថ្ងៃពុធ ដែលអនុញ្ញតឲ្យធ្វើពាណិជ្ជកម្ម នៅទូទាំងពិភពលោក ដែលជាសញ្ញាមួយ នាំឲ្យមានភាពល្អប្រសើរឡើងវិញ ។
កិច្ចព្រមព្រៀង គឺជាប្រយោជន៍មួយ ដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដេលប្រឈមមុខ នឹងការស៊ើបអង្កេតរឿងក្តីមួយ និងបង្ហាញក្តីសង្ឃឹម សម្រាប់ការបោះឆ្នោតឡើងវិញ នៅចុងឆ្នាំនេះ ។
ប៉ុន្តែ ការគិតពន្ធគយ លើទំនិញរាប់រយពាន់លានដុល្លារ នៅតែបន្តកើតឡើងដដែល ដែល២/៣នៃទឹកប្រាក់ជាង ៥០០ពាន់លានដុល្លារ ក្នុងការនាំចូលពីប្រទេសចិន ដោយបន្សល់ទុក ដល់ការប្រើប្រាស់អាមេរិកាំង និងពាណិជ្ជកម្មនានារហូតដល់ច្បាប់ ត្រូវបានឈានដល់ចុងបញ្ចប់ ។
“ជំហានទី១” កិច្ចព្រមព្រៀង ក្នុងនោះរាប់បញ្ចូល ទាំងការសន្យានានា ពីសំណាក់ប្រទេសចិន ដើម្បីបង្កើនការទិញលក់គ្រាប់ពូជដំណាម របស់ជនជាតិអាមេរិកាំង និងការនាំចេញផ្សេងៗទៀត សម្រាប់រយៈពេល២ឆ្នាំ ដោយផ្តល់ជូនដល់ការរក្សាមួយចំនួន សម្រាប់បច្ចេកវិទ្យាអាមេរិក និងយន្តការថ្មីៗ ដែលអនុញ្ញតឲ្យ ក្រុងវ៉ាស៊ីនតោន ដើម្បីស្នើឲ្យដាក់ពិន័យយ៉ាងឆាប់បំផុត ដែលក្រុងប៉េកាំងមិនអាចឆ្លើយតប បាននៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា