ព័ត៌មានអន្តរជាតិ

ពិឡុតយន្តហោះ ដឹកអ្នកដំណើរអូស្រ្តាលី ប្រកាសអាសន្ន នៅកណ្តាលអាកាស និងបង្ខំចុះចត ក្រោយលេចសញ្ញាអាសន្ន

បរទេស៖ យោងតាមសារព័ត៌មាន West Australian បានផ្សាយថា ជើងហោះហើរ QF642 ដែលធ្វើដំណើរចេញពីទីក្រុង ស៊ីដនីបានចាកចេញ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក គឺអ្នកបើកយន្តហោះ បានរាយការណ៍ពីបញ្ហាមួយ ខណៈពេលដែលយន្តហោះ Airbus A330-202 កំពុងស្ថិតនៅកណ្តាលអាកាស មុនពេលចាប់ផ្តើមចុះចតជាបន្ទាន់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីយន្ដហោះចុះចត ដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន ក្រុមអ្នកសង្គ្រោះបន្ទាន់ បានមកដល់ភ្លាមៗ។ របាយការណ៍ ដែលមិនបានបញ្ជាក់អះអាងអះអាងថា បញ្ហានេះគឺទាក់ទងនឹងកង់ ចុះចតរបស់យន្ដហោះ។ នេះបើយោងតាមសារព័ត៌មាន The Australian អូស្ត្រាលី។

ទិន្នន័យពី Flightradar24.com បានបង្ហាញថា ជើងហោះហើរ QF642 មិនមានសញ្ញាគួរឱ្យព្រួយបារម្ភទេ ហើយថាយន្ដហោះ ត្រូវបានគេរាយការណ៍ថា បានត្រៀមបន្តការហោះហើរ តាមដែលបានគ្រោងទុក៕ ប្រែសម្រួលៈ ណៃ តុលា

To Top