ព័ត៌មានអន្តរជាតិ

តាលីបង់ បង្ហាញជំហរពិភាក្សា ដើម្បីសន្តិភាពជាមួយនឹង សហរដ្ឋអាមេរិក

បរទេស៖ នៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមករា បានឲ្យដឹងថា ក្រុមតាលីបង់បានប្រកាសផ្តល់ ឯកសារមួយទៅដល់ ក្រុមគណៈប្រតិភូតំណាងសហរដ្ឋអាមេរិក ដែលជាលិខិតបញ្ជាក់ ពីការស្នើសុំរបស់ពួកគេស្តីពីបទឈប់បាញ់គ្នា បណ្តោះអាសន្ននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបានបញ្ជាក់យ៉ាងច្បាស់ថា នឹងមានរយៈពេលពី ៧ ទៅ ១០ ថ្ងៃ។

ជំហដ៏វិជ្ជមាននេះ ត្រូវបានគេមើលឃើញថា ជាឱកាសមួយដើម្បីបើកទ្វារ ឲ្យ មានកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ប្រទេសអាហ្វហ្គានីស្ថានដែលនឹង អនុញ្ញាតឱ្យសហរដ្ឋអាមេរិក នាំយកកងទ័ពរបស់ខ្លួន និងបញ្ចប់សង្គ្រាមរយៈពេល ១៨ឆ្នាំ ដែលជាជម្លោះដ៏យូរបំផុតរបស់ អាមេរិកនោះផង។

ការផ្តល់ជូននូវបទឈប់បាញ់ ត្រូវបានប្រគល់ទៅឱ្យលោក Zalmay Khalilzad ប្រេសិតតំណាងរបស់ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចពិភាក្សា ជាមួយក្រុមបះបោរកាលពីល្ងាចថ្ងៃពុធនៅប្រទេសកាតា ដែលជាប្រទេសឈូងសមុទ្រអារ៉ាប់តែមួយដែលក្រុមតាលីបង់ បានបន្តរក្សាការិយាល័យ នយោបាយរបស់ខ្លួននៅទីនោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top