ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្រឆាំងគម្រោងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញជប៉ុន

បរទេស៖ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសរិះគន់ ចំពោះនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ សម្រាប់គម្រោងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ប្រទេសជប៉ុន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត UPI។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់ប្រទេសកុម្មុយនិស្តឯកាកូរ៉េខាងជើង ឈ្មោះ KCNA បានធ្វើការអះអាងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ទីក្រុងតូក្យូ នឹងធ្វើឲ្យប្រទេសជប៉ុន បោះជំហានខិត ចូលទៅកាន់តែជិតសង្គ្រាមបរទេសនានា។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង កាលពីមុន ធ្លាប់រិះគន់គោលដៅរយៈពេលវែង របស់លោក អាបេ លើការធ្វើវិសោធនកម្ម ឬក៏ការកែប្រែរដ្ឋធម្មនុញ្ញ របស់ប្រទេសជប៉ុន ដែលលោករំពឹងថា នឹងបំពេញរួចរាល់នៅក្នុងឆ្នាំនេះ ហើយសំណើនេះ ក៏មានការប្រឆាំងជំទាស់ ពីក្រុមអ្នកប្រឆាំង ផ្នែកនយោបាយជប៉ុនផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top