ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ចោទប្រកាន់ សហរដ្ឋអាមេរិក ពីបទមិនផ្តល់ចំណែកថវិកា

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការអះអាងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិក កំពុងតែច្របាច់ដាក់គំនាបអង្គការ សហប្រជាជាតិ តាមរយៈការមិនផ្តល់ចំណែកថវិកា ប្រចាំមួយរបស់ខ្លួន។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា កាសែតគ្រប់គ្រងដោយទីក្រុងព្យុងយ៉ាង មានឈ្មោះ Minju Choson បាននិយាយយ៉ាងដូច្នេះថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែដកហូតវិភាគទាន រួមចំណែករបស់ខ្លួន ក្នុងគោលបំណងនយោបាយបាយ។

គួរបញ្ជាក់ថា កាលពីខែតុលាឆ្នាំមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានមានប្រសាសន៍ថា អង្គការអន្តរជាតិនេះ ប្រឈមមុខនឹងកង្វះខាតថវិកា ព្រោះតែបំណុលមានចំនួន សរុប១,៣៨៥ពាន់លានដុល្លារ ហើយសហរដ្ឋអាមេរិកបានទទួលសុខត្រូវជួយថវិកា២២ភាគរយ ក្នុងនាមជាប្រទេសរួមវិភាគ ទានដ៏ធំបំផុត របស់អង្គការសហប្រជាជាតិ៕
ប្រែសម្រួល៖ប៉ាង កុង

To Top