ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាអនុម័ត និងបញ្ជូនកិច្ចព្រមព្រៀង ជំនួញរវាងអាមេរិក កាណាដានិងម៉ិកស៊ិក ឲ្យទៅលោក ត្រាំ

បរទេស ៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានអនុម័តកិច្ចព្រមព្រៀងជំនួញថ្មី សម្រាប់សហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក ប្រគល់ឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ នូវភាពជោគជ័យលើគោលនយោបាយ។

សមាជិកព្រឹទ្ធសភាបានអនុម័តកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-កាណាដា-ម៉ិកស៊ិក ហៅកាត់ថា USMCA ដោយសម្លេងឆ្នោត៨៩ទល់នឹង១០សម្លេង និងបញ្ជូនកិច្ចព្រមព្រៀងជំនួញថ្មីនោះទៅតុលោក ត្រាំ សម្រាប់ការអនុម័តយល់ព្រម ហើយក្រោយលោកចុះហត្ថលេខាហើយនោះ កិច្ចព្រមព្រៀងនេះ នៅតម្រូវឲ្យមានការយល់ព្រមពីរដ្ឋសភាកាណាដា ដើម្បីដាក់ឲ្យប្រើជាធរមាន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ចំណែកប្រទេសម៉ិកស៊ិក ដែលជាភាគីមួយនៅក្នុងកិច្ចព្រមព្រៀងជំនួញថ្មីនោះ បានធ្វើការចុះហត្ថលេខារួចរាល់ហើយ កាលពីខែមិថុនាឆ្នាំមិញ និងបានយល់ព្រមលើកំណែប្រែថ្មី កាលពីខែមុន៕
ប្រែសម្រួល៖ប៉ាង កុង

To Top