វ៉ាស៊ីនតោន៖ របាយការណ៍មួយបានបង្ហាញថា ចំនួនប៉ាតង់សរុប របស់សហរដ្ឋអាមេរិក សម្រាប់ក្រុមហ៊ុនចិនដីគោក បានកើនឡើង ៣៤ ភាគរយ នៅក្នុងឆ្នាំ ២០១៩ ដែលជាកំណើនខ្លាំងបំផុត ក្នុងចំណោមសេដ្ឋកិច្ចធំៗ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ ដែលចេញផ្សាយដោយ IFI Claims សេវាកម្មប៉ាតង់ ដែលមានមូលដ្ឋាននៅញូវវិនបង្ហាញថា ការដាក់ពាក្យសុំប៉ាតង់ នៅសហរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ ២០១៩ ជាមួយនឹងការផ្តល់ជូនប៉ាតង់ចំនួន ៣៣៣,៥៣០ គឺជាការកើនឡើង មិនធ្លាប់មានពីមុន ១៥ ភាគរយពីឆ្នាំ ២០១៨ ។ ប៉ាតង់ពីក្រុមហ៊ុនចិនដីគោក បានកើនឡើងពី ១២,៥៩៩ ដល់ ១៦,៩០០ ដែលបានកើនឡើង ៣៤,១៤ ភាគរយ។ ប៉ាតង់ពីក្រុមហ៊ុនអាមេរិក បានកើនឡើង ១៥,៩៥ ភាគរយ ដែលជាការកើនឡើងលឿនបំផុតទី ២ ។
លោក Larry Cady អ្នកវិភាគជាន់ខ្ពស់របស់ IFI Claims បានប្រាប់ស៊ីនហួថា ប្រទេសចិនគឺជាតំបន់ ដែលមានការរីកចម្រើនលឿនបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយប៉ាតង់ទាំងនោះ ត្រូវបានដាក់ជាចម្បង នៅក្នុងវិស័យបច្ចេកវិទ្យា។
យោងតាមរបាយការណ៍នេះ សហរដ្ឋអាមេរិកកាន់កាប់ចំណែកចំនួន ៤៩ ភាគរយនៃកម្មសិទ្ធិបញ្ញា របស់សហរដ្ឋអាមេរិក ត្រូវបានផ្តល់ក្នុងឆ្នាំ ២០១៩ បន្ទាប់មកគឺប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ ប្រទេសចិនបានផ្លាស់ប្តូរចំណែក ដល់ទៅ៥ភាគរយ ដើម្បីឈរនៅចំណាត់ថ្នាក់ទី៤ ដោយប្រជែងដាច់ប្រទេសអាល្លឺម៉ង់ ជាលើកដំបូង៕ ដោយ៖លី ភីលីព