ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល សងសឹកដោយវាយប្រហារ ទៅលើតំបន់ហ្គហ្សា ស្ទ្រីប

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ថា យោធារបស់អ៊ីស្រាអ៊ែល បាននិយាយថា ខ្លួនបានអនុវត្ត ទៅលើការវាយប្រហារ ដោយយន្តហោះ វាយតាមផ្លូវអាកាស មកលើតំបន់ហ្គាហ្សា ស្ទ្រីប កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ នេះជាលើកទី២ហើយ ដែលមានអំពើហិង្សាកើតឡើង នៅតាមព្រំដែន ។

អ្នកនាំពាក្យយោធាអ៊ីស្រាអ៊ែលមួយរូប បាននិយាយនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា ការវាយប្រហារដោយឧទ្ធម្ភាគចក្រ ទៅលើហេដ្ឋារចនាសម្ព័ន្ធ នៅភាគខាងជើងនៃតំបន់ហ្គាហ្សា ស្ទ្រីប ដែលក្រុមសកម្មជនហាម៉ាស់ រស់នៅក្រោមដី ។ ចលនាឥស្លាមប៉ាឡេស្ទីន ដែលបានគ្រប់គ្រង នៅតំបន់ហ្គាហ្សា ។

នៅក្នុងសេចក្តីប្រកាសបានដាក់ថា ការវាយប្រហារ ជាការឆ្លើយតបទៅនឹងការបង្ហោះបាឡុង ដែលធ្វើឲ្យផ្ទុះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ពីតំបន់ភូមិសាស្ត្រប៉ាឡេស្ទីន ចូលមកក្នុងដែនដីរបស់អ៊ីស្រាអ៊ែល ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ថា បាឡុង បានត្រូវគេបំផ្ទុះឡើង នៅជិតមូលដ្ឋានល្បាតយោធាមួយកន្លែង នៅក្នុងក្រុង ដែលមានរបងការពារ ដាច់ដោយឡែករបស់អ៊ីស្រាអ៊ែល និងតំបន់ភូមិឋាននៅ ក្បែរនោះ ។ មិនទាន់មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់អំពីការបង្កឲ្យរបួស ឬបង្កការខូចខាតនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top