សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរសុខាភិបាល ក្នុងស្រុកបានលើកឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍ថា មនុស្សទី២ហើយ ដែលបានស្លាប់ដោយសាររោគសួត នៅក្នុងក្រុង វូហាន (Wuhan) ភាគកណ្តាលប្រទេសចិន ក្រោយពីផ្ទុះជំងឺ ដែលមិនត្រូវបានដឹងច្បាស់លាស់ បង្កដោយវីរុសអ្វី ។
បុរសចំណាស់វ័យ៦៩ឆ្នាំម្នាក់ បានត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យ ដោយស្ទះទឹកនោម និងខូចខាតអវៈយវៈជាច្រើនទៀត ។ គណៈកម្មាធិការសុខាភិបាលក្រុងវ៉ូហាន បានឲ្យដឹង នៅក្នុងសេចក្តីជូនដំណឹងមួយ ដែលបានបង្ហោះ នៅលើគេហទំព័ររបស់ខ្លួន ។ គាត់បានស្លា់នៅថ្ងៃទី១៥ ខែមករា ។
សរុបទាំងអស់ មានករណីជំងឺសួត ចំនួន៤១ករណីហើយ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្រុងវ៉ូហាន ដែលការធ្វើតេស្ត នៅមន្ទីរពិសោធន៍ជាលើកដំបូង ដែលបានដកស្រង់ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញអាចមកពីវីរុសប្រភេទថ្មីមួយ ។ ដែលស្ថិតនៅក្នុងគ្រួសារនៃវីរុសដ៏ធំមួយ ដែលអាចបង្កការជ្រៀតចូលដល់ កម្រិតខ្ពស់ ដោយចាប់ផ្តើមពីការអាការៈផ្តាសាយធម្មតា ដល់ការងាប់ប្រព័ន្ធបញ្ជាផ្លូវដង្ហើម ស្រួចស្រាវ ដែលគេហៅថា “SARS” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា