ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ថា តួលេខផ្លូវការមួយបានបង្ហាញឲ្យដឹង នៅថ្ងៃសុក្រនេះថា សេដ្ឋកិច្ចរបស់ប្រទេសចិន ចុះខ្សោយបន្តិច ដែលនាំឲ្យល្បឿនរបស់ខ្លួន ទាបបំផុតក្នុង៣ទសវត្សរ៍ ដែលកាលពីឆ្នាំមុន ដោយសារតម្រូវការក្នុងស្រុកថយចុះ និងភាពតានតឹងខាងពាណិជ្ជកម្ម ជាមួយនឹងសហរដ្ឋអាមេរិក ។
សេដ្ឋកិច្ចរបស់មហាអំណាចពិភពលោក លំដាប់លេខ២ បានកើនឡើង៦,១ភាគរយ នៅក្នុងឆ្នាំ២០១៩ ដែលទាបជាង២៩ឆ្នាំមុន ប៉ុន្តែនៅក្នុងអំឡុងពេលនេះ គោលដៅរបស់រដ្ឋាភិបាល គឺ៦ដល់៦,៥ភាគរយ ។
ក្រុមអ្នកវិភាគមួយចំនួនបានរំពឹងថា នឹងកើនឡើង៦,១ភាគរយ ទាបជាង៦,៦ភាគរយ នៅក្នុងឆ្នាំ២០១៨ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា