ណៃពិដោរ៖ មីយ៉ាន់ម៉ា បានបញ្ជូនយន្ដហោះចម្បាំងពីរគ្រឿង ដើម្បីអមដំណើរយន្ដហោះ របស់ប្រធានាធិបតីចិនលោក ស៊ីជីនពីង នៅពេលដែលយន្តហោះនោះ បានចូលដល់លំហអាកាស របស់ប្រទេសខ្លួន។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ី ជិនពីង ប្រធានាធិបតីចិន បានធ្វើដំណើរទៅដល់ទីក្រុងណៃពិដោរ ហើយ នៅថ្ងៃសុក្រនេះ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
សូមជម្រាបថា នេះគឺជាដំណើរទស្សនកិច្ច ក្រៅប្រទេសលើកដំបូង របស់លោកស៊ីនៅឆ្នាំនេះ និងជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសជិតខាងអាស៊ី ដោយប្រធានាធិបតីចិនរយពេល ១៩ ឆ្នាំ៕ ប្រែសម្រួលៈ ណៃ តុលា