ព័ត៌មានអន្តរជាតិ

តំណាងអាមេរិក ទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ ៖ ការគម្រាមកំហែង របស់ទីក្រុងតេអេរ៉ង់ នឹងធ្វើឲ្យខ្លួនឯង កាន់តែឯកោខ្លាំងឡើង

បរទេស៖ក្រោយមេដឹកនាំជាន់ខ្ពស់ របស់ទីក្រុងតេអេរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា ការប្រយុទ្ធរបស់អ៊ីរ៉ង់ អាចនឹងហួសផុតពីព្រំដែននោះ ប្រេសិតជាន់ខ្ពស់អាមេរិក ទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ បាននិយាយថា ការគម្រាមកំហែងបង្កឡើងដោយអ៊ីរ៉ង់ នឹងត្រឹមតែធ្វើឲ្យប្រទេសនេះ កាន់តែឯកោឡើងប៉ុណ្ណោះ ។

នៅក្នុងសន្និសីទកាសែតមួយ លោក បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “ដរាបណារបបនេះ ធ្វើការគម្រាមកំហែងពិភពលោកនោះ វានឹងកាន់តែឯកោខ្លាំងឡើង ហើយភាពឯកោនេះ នឹងកាន់តែខ្លាំងឡើងៗ រហូតដល់ប្រទេសអ៊ីរ៉ង់មានអាកប្បកិរិយាដូចប្រទេសធម្មតាវិញ”។

គួរបញ្ជាក់ថា ភាពជាសត្រូវបានកើនឡើងខ្លាំង នៅក្នុងខែនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្លាប់មេបញ្ជាការយោធា ដ៏មានឥទ្ធិពលមួយរូប របស់អ៊ីរ៉ង់ នៅក្នុងការ វាយប្រហារដោយកូនដ្រូន ក្នុងប្រទេសអ៊ីរ៉ាក់ ហើយអ៊ីរ៉ង់បានធ្វើការសងសឹកវិញ តាមរយៈការបាញ់មីស៊ីលផ្លោង ទៅលើមូលដ្ឋាន យោធាអាមរិក នៅក្នុងប្រទេសអ៊ីរ៉ាក់៕
ប្រែសម្រួល៖ប៉ាង កុង

To Top