បរទេស៖ កាលពីមុននេះ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei ខណៈពេលដឹកនាំការអធិស្ឋាន កាលពីថ្ងៃសុក្រ នៅទីក្រុងតេហេរ៉ង់ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១២ បានកត់សម្គាល់ថា ការធ្វើឃាតមេបញ្ជាការកំពូល របស់កងកម្លាំងពិសេស ឃុត នៃអង្គភាពឆ្មាំ បដិវត្តឥស្លាមអ៊ីរ៉ង់ គឺលោក Qasem Soleimani បានបង្ហាញពី “ភេរវករធម្មជាតិ” របស់សហរដ្ឋអាមេរិក ហើយក៏បានសង្កេតឃើញថា លោក ដូណាល់ ត្រាំ គឺជា “មនុស្សឆោត ច្រលើសប៉ើស” ។
យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានឆ្លើយតបវិញ ដោយព្រមាន ឱ្យមេដឹកនាំ កំពូលអ៊ីរ៉ង់រូបនេះ ប្រយ័ត្នមាត់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឆ្លើយតបជាបន្ដបន្ទាប់ ទៅនឹងសុន្ទរកថា របស់លោក Ali Khamenei ដោយអះអាងថា សេដ្ឋកិច្ចអ៊ីរ៉ង់ «កំពុងធ្លាក់ចុះ ហើយប្រជាជនរបស់ពួកគេ កំពុងរងទុក្ខ» ស្របពេលដែលលោក បានជំរុញឱ្យមេដឹកនាំកំពូល អ៊ីរ៉ង់រូបនេះ «ប្រយ័ត្នប្រយែង នឹងសម្ដីរបស់ខ្លួន! »។
ប្រធានាធិបតីអាមេរិក បានពណ៌នាមេដឹកនាំកំពូល អ៊ីរ៉ង់ថា មិនមានឋានៈខ្ពង់ខ្ពស់ទេ ដែលសម្គាល់ផ្នែកនានា នៃសុន្ទរកថារបស់លោក Ali Khamenei នៅថ្ងៃសុក្រ ដែលបានដោះស្រាយ ជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុបថា ជារឿងអាក្រក់។
នៅក្នុងការផ្លាស់ប្តូរ ដែលអាចធ្វើបាន ដើម្បីបង្កើនឥទ្ធិពលផ្ទាល់ខ្លួន របស់គាត់ លោក ត្រាំ បានសរសេរម្តងទៀត នៅពេលក្រោយ ប៉ុន្តែពេលនេះនៅតំបន់ហ្វាស៊ី ដោយជំរុញឱ្យមេដឹកនាំអ៊ីរ៉ង់ “ធ្វើឱ្យអ៊ីរ៉ង់កាន់តែអស្ចារ្យ!” ។
យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា «ជំនួសឱ្យប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅរកការបំផ្លិចបំផ្លាញ មេដឹកនាំរបស់ខ្លួនគួរតែ បោះបង់ចោលភាពភេរវកម្ម ហើយធ្វើឱ្យអ៊ីរ៉ង់ អស្ចារ្យថែមទៀត! ។ ប្រជាជនអ៊ីរ៉ង់ ដែលមានសេចក្តីថ្លៃថ្នូរ ដែលស្រឡាញ់អាមេរិក សមនឹងទទួលបានការចាប់អារម្មណ៍ ពីរដ្ឋាភិបាលក្នុងការជួយពួកគេ ឱ្យសម្រេចក្តីសុបិនរបស់ ជាជាងសម្លាប់ពួកគេ ដោយសារការទាមទារ ការគោរព៕ ប្រែសម្រួលៈ ណៃ តុលា