បរទេស៖ រដ្ឋាភិបាលអាល្លឺម៉ង់បានបង្ហាញផែនការ ផ្លាស់ប្តូរអាកាសធាតុរបស់ខ្លួនសម្រាប់ឆ្នាំ ២០៣០ ក្នុងខែកញ្ញា។ វិធានការដែលបាន គ្រោងទុករួមមាន ការតម្លើងពន្ធខ្ពស់ លើការបំភាយឧស្ម័នកាបូនិច CO2, ការដំឡើងថ្លៃប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័ន និងម៉ាហ្ស៊ូត ក៏ដូចជាចំណង់ចំណូលចិត្តសម្រាប់ អ្នកទិញប្រព័ន្ធកំដៅដែលមិនប៉ះពាល់ ដល់បរិស្ថានបន្ថែមទៀត។ កម្មវិធីនេះចំណាយថវិកាប្រមាណ ៥០ ពាន់លានអឺរ៉ូ (៥៥ ពាន់លានដុល្លារ) ។
យោងតាមសរព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា កសិករនិងអ្នកបរិស្ថានអាល្លឺម៉ង់ កំពុងនាំគ្នាសម្រុកមកកាន់ ដងផ្លូវនៃទីក្រុងប៊ែកឡាំង ដើម្បីតវ៉ាប្រឆាំង នឹងគោលនយោបាយក សិកម្មរបស់ប្រទេសអាល្លឺម៉ង់ ក៏ដូចជាការធ្វើកំណែទម្រង់ កសិកម្មរបស់សហភាពអឺរ៉ុប។
ការតវ៉ានេះត្រូវបានគេរំពឹងថា នឹងចូលរួមដោយដង្ហែត្រាក់ទ័រ ដែលនឹងមកដល់រដ្ឋធានី ពីតំបន់ផ្សេងៗក្នុងប្រទេស។
ក្រុមអ្នកតវ៉ាកំពុងទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការផ្តល់ អាទិភាពដល់ការធ្វើកសិកម្មខ្នាតធំ ដោយចំណាយរបស់កសិករតូចៗ និងធ្វើឱ្យខូចដល់ការធ្វើកសិកម្មសរីរាង្គ និងផលិតកម្មអាហារដែលមានសុខភាពល្អ៕ ប្រែសម្រួលៈ ណៃ តុលា