បរទេស៖ គណៈកម្មការយោធាចម្រុះ ដឹកនាំដោយមន្ត្រីអារ៉ាប៊ីសាអូឌីត ក្នុងប្រទេសយេម៉ែន នៅថ្ងៃអាទិត្យនេះ នឹងបញ្ចប់ការរាប់អាវុធ ធុនកណ្ដាល និងធុនធ្ងន់ នៅក្នុងមូលដ្ឋាន ជារបស់រដ្ឋាភិបាល និងក្រុមប្រឹក្សាអន្តរកាល ភាគខាងត្បូង ក្នុងទីក្រុងកំពង់ផែ អាដេន ប្រទេសយេម៉ែន។
ដំណើរការរាប់អាវុធនេះ គឺជាផ្នែកមួយនៃការរៀបចំ សន្តិសុខនិងយោធា ដែលរួមទាំង នៅក្នុងកិច្ចព្រមព្រៀង ទីក្រុងរីយ៉ាដ ដែលបន្ធូរបន្ថយភាពតានតឹង រវាងរដ្ឋាភិបាល ដែលអន្តរជាតិទទួលស្គាល់ និងក្រុមប្រឹក្សាអន្តរកាល ភាគខាងត្បូង ដែលគាំទ្រសន្តិភាព។
មន្ត្រីគាំទ្ររដ្ឋាភិបាលមួយរូប បាននិយាយក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ ព្រោះតែលោកគ្មានសិទ្ធិ និយាយប្រាប់ អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍យ៉ាងដូច្នេះថា “យើងបានទៅធ្វើ ទស្សនកិច្ចស្ទើរតែ គ្រប់មូលដ្ឋានយោធាទាំងអស់ នៅក្នុងទីក្រុង អាដេន ហើយយើងនឹងបញ្ចប់ ការរាប់អាវុធនេះ នៅថ្ងៃស្អែក”៕ ប្រែសម្រួល៖ប៉ាង កុង