ព័ត៌មានអន្តរជាតិ

ប៉ះទង្គិចគ្នា រវាងក្រុមប៉ូលិស និងក្រុមបាតុករ នៅលីបង់ បង្កឲ្យមានរបួស តិចបំផុត១០០នាក់

ប៊ឺរ៉ាត់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ថា ទូរទស្សន៍ MTV បានរាយការណ៍ឲ្យដឹងថា ប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងក្រុមប៉ូលិសបង្ក្រាបអំពើកុបកម្ម និងក្រុមបាតុករ នៅក្រុង Beirut កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ បណ្តាលឲ្យរងរបួសមនុស្សតិចបំផុត១០០នាក់ ។

អំពើហិង្សាបានកើតឡើង ក្រោយពីមានការប៉ុនប៉ង ដោយក្រុមបាតុករជាច្រើន វាយបំបែកបារ៉ាស់ដែលបានរៀបចំ ឡើងដោយកងកម្លាំងសន្តិសុខ នៅច្រកចូលនៃផ្លូវទៅកាន់រសភា ។

ក្រុមអ្នកតវ៉ា បានគ្រវែងដុំថ្ម និងដំបងឈើ មកលើកងកម្លំាងសន្តិសុខ ខណៈដែលក្រុមប៉ូលិសបង្រ្កាបកុបកម្ម បានឆ្លើយតបទៅវិញ ដោយប្រើទឹកបាញ់ និងឧស្ម័នបង្ហូរទឹកភ្នែក ។

កងកម្លាំងសន្តិសុខ បានប្រកាសឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដោយអំពាវនាវឲ្យក្រុមអ្នកតវ៉ាធ្វើឲ្យមាន សន្តិភាពពេញលេញ ដើម្បីបញ្ចៀសនូវអំពើហិង្សា ជាមួយប៉ូលិសបង្ក្រាបកុបកម្ម ដែលកំពុងធ្វើការវាយប្រហារ នៅច្រកចូលសភានោះ ។

លីបង់ ត្រូវបានក្រុមអ្នកតវ៉ា បានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដោយប្រឆាំង នឹងការអនុវត្តន៍គោលនយោបាយ ។

អ្វីដែលជារឿងសំខាន់នោះគឺថា ក្រុមបាតុករ បានទាមទារឲ្យរដ្ឋាភិបាល ដោយថ្នាក់រដ្ឋមន្ត្រីត្រូវតែឯករាជ្យ សម្រាប់ការអនុវត្តន៍ លើការកែទម្រង់នានា និងប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top