បរទេស៖គណៈកម្មការយោធាចម្រុះ ដឹកនាំដោយមន្ត្រីអារ៉ាប៊ីសាអូឌីត ក្នុងប្រទេសយេម៉ែន នៅថ្ងៃអាទិត្យនេះ នឹងបញ្ចប់ការរាប់អាវុធធន់ កណ្ដាលនិងធន់ធ្ងន់ នៅក្នុងមូលដ្ឋាន ជារបស់រដ្ឋាភិបាលនិងក្រុមប្រឹក្សា អន្តរកាលភាគខាងត្បូង ក្នុងទីក្រុងកំពង់ផែ អាដេន ប្រទេសយេម៉ែន។
ដំណើរការរាប់អាវុធនេះ គឺជាផ្នែកមួយនៃការរៀបចំ សន្តិសុខនិងយោធា ដែលរួមទាំង នៅក្នុងកិច្ចព្រមព្រៀងទីក្រុងរីយ៉ាដ ដែលបន្ធូរបន្ថយ ភាពតានតឹង រវាងរដ្ឋាភិបាលដែលអន្តរជាតិទទួលស្គាល់ និងក្រុមប្រឹក្សា អន្តរកាលភាគខាងត្បូង ដែលគាំទ្រសន្តិភាព។
មន្ត្រីគាំទ្ររដ្ឋាភិបាលមួយរូប បាននិយាយក្នុង លក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ព្រោះតែលោកគ្មានសិទ្ធិនិយាយ ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅ រ៍យ៉ាងដូច្នេះថា “យើងបានទៅធ្វើ ទស្សនកិច្ចស្ទើរតែ គ្រប់មូលដ្ឋាន យោធាទាំងអស់ នៅក្នុងទីក្រុង អាដេន ហើយយើងនឹងបញ្ចប់ ការរាប់អាវុធនេះ នៅថ្ងៃស្អែក”៕ប្រែសម្រួល៖ប៉ាង កុង