ព័ត៌មានអន្តរជាតិ

ប្រេសិតយូអិន ប្រចាំនៅ លីប៊ី មានក្តីព្រួយបារម្ភខ្លាំង ជុំវិញការអាក់ខាត ក្នុងផលិតកម្មប្រេង និងជំរុញឲ្យមានការអត់ធ្មត់

បរទេស៖ ប្រេសិតអង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ី បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា ខ្លួនមានក្តីព្រួយបារម្ភជាខ្លាំង ជុំវិញកិច្ចខិតខំប្រឹងប្រែង ធ្វើឲ្យអាក់ខានដល់ផលិតកម្មប្រេង នៅក្នុងប្រទេសនេះ ហើយបានជំរុញឲ្យ គ្រប់ភាគីទាំងអស់ អនុវត្តនូវភាពអត់ធ្មត់។

យោងតាមសេចក្តីរាយការណ៍ ប្រេសិតអង្គការសហប្រជាជាតិបាននិយាយយ៉ាងដូច្នេះថា “ទង្វើបែបនេះ នឹងមានផលវិបាកដ៏អាក្រក់ជាដំបូងនិងសំខាន់បំផុត ចំពោះប្រជាជនលីប៊ី ដែលរស់នៅពឹងផ្អែកលើលំហូរប្រេងសេរី សម្រាប់សុខុមាលភាពរបស់ពួកគេ”។

គួរបញ្ជាក់ថា ក្រុមហ៊ុនប្រេងជាតិរបស់ប្រទេសលីប៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការព្រមានប្រឆាំងការគម្រាមបិទការនាំចេញប្រេង ដែលជាប្រភព ចំណូលដ៏ចម្បងរបស់ប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមនេះ ក្នុងពេលពីរថ្ងៃមុនកិច្ចប្រជុំនៅទីក្រុងប៊ែកឡាំង ក្នុងគោលបំណងចាប់ ផ្តើមដំណើរការសន្តិភាពឡើងវិញ៕
ប្រែសម្រួល៖ ប៉ាង កុង

To Top