បរទេស៖មន្ទីរបញ្ចកោណ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា កងទ័ពសហរដ្ឋអាមេរិកចំនួន១១នាក់ បានរងរបួស ក្រោយពីមានការ វាយប្រហារមីស៊ីលអ៊ីរ៉ង់ចំនួនពីរលើក ទៅលើមូលដ្ឋានយោធា ដែលអាមេរិកគ្រប់គ្រងចំនួនពីរកន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីសប្ដាហ៍មុន។
ក្រសួងការពារជាតិអាមេរិក បាននិយាយយ៉ាងដូច្នេះថា បុគ្គលិកយោធាអាមេរិកចំនួន១១នាក់ ត្រូវបានព្យាបាលរោគសញ្ញកម្លកខួរ ក្រោមពីអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោង ទៅលើមូលដ្ឋានយោធា al-Asad និងមូលដ្ឋានយោធា Erbil កាលពីថ្ងៃទី០៨ ខែមករា ដែលជាការវាយប្រហារសងសឹក ចំពោះការវាយប្រហារ តាមអាកាសរបស់អាមេរិក កាលពីប៉ុន្មានថ្ងៃមុននោះ សម្លាប់មេបញ្ជាការ ជាន់ខ្ពស់អ៊ីរ៉ង់មួយរូប។
មន្ត្រីនាំពាក្យ ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក លោក បានមានប្រសាសន៍ប្រាប់ដូច្នេះថា “ស្របពេល ដែលគ្មានបុគ្គលិក យោធាអាមេរិកណាម្នាក់ស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍វាយប្រហាររបស់អ៊ីរ៉ង់ កាលពីថ្ងៃទី០៨ ខែមករានោះ បុគ្គលិកយោធាមួយចំនួន ត្រូវបានព្យាបាល សម្រាប់រោគសញ្ញាកម្លកខួរ បណ្ដាលមកពីសម្លេងផ្ទុះ ហើយនៅតែកំពុងស្ថិតនៅ ក្រោមការវាយតម្លៃនៅឡើយ”៕ ប្រែសម្រួល៖ប៉ាង កុង