វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយដែលមានកម្រិត៥.០រ៉ិចទ័រ បានអង្រួននៅចម្ងាយ៨គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៏នៃក្រុង Sami របស់ប្រទេសក្រិច កាលពីវេលាម៉ោង០២និង៥២នាក់ទី ម៉ោងសកល នៅថ្ងៃអាទិត្យនេះ ។
គ្រោះរញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រ ។
តាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៣៨.២២៤៥ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់២០.៧៣៦២ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ។
រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍លម្អិតណាមួយ ថាតើមានអ្នករបួស ឬស្លាប់ និងបង្កការខូចខាតយ៉ាងណាទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា