ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នំា២០២០ថា សែរាជវង្សអង់គ្លេស បានឯកភាព ដោយប្រទានសិទ្ធិដល់ព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan Markle មិនមានសិទ្ធិក្នុងនាមជាសមាជិក នៃក្រុមគ្រួសាររាជវង្សតទៅទៀតឡើយ ។
មហាក្សត្រីយានី និងព្រះបរមរាជវាំង បាក់ខីងហាំ (Buckingham) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីល្ងាចថ្ងៃសៅរ៍ថា ក្រោយពីបានជួបពិភាក្សារវាងសមាជិកជាន់ខ្ពស់នៃសែរាជវង្ស ដើម្បីពិភាក្សាគ្នាទៅលើច្បាប់ថ្មី សម្រាប់ក្រុមគ្រួសាររាជវង្ស ក្រោយពីអ្នកអង្គម្ចាស់ និងអ្នកម្នាង បានថ្លែងកាលពីដើមខែនេះថា ទ្រង់ទាំងពីរសុខចិត្តធ្វើជារាស្ត្រសាមញ្ញ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ នៃសែរាជវង្សវិញ ។
សេចក្តីថ្លែងការណ៍ចេញពីព្រះបរមរាជវាំងបាក់ខីងហាំ (Buckingham)បានឲ្យដឹងថា ខណៈដែលបានឯកភាពគ្នា នៅក្នុងកិច្ចព្រមព្រៀងថ្មីនេះ ដែលនឹងចូលជាធរមាន នារដូវរងា ឆ្នាំ២០២០នេះ ហើយព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan មិនអាចប្រើប្រាស់ព្រះកិត្តិនាមរាជវង្សរបស់ពួកទ្រង់បានតទៅទៀតនោះឡើយ ហើយតម្រូវឲ្យលះបង់ចោល នូវភារកិច្ចចេញពីព្រះរាជវង្ស ក្នុងនោះរាប់បញ្ចូលទាំងការតែងតាំងជាមន្ត្រីយោធាផងដែរ ។
ទន្ទឹមនឹងនេះដែរ ពួកទ្រង់ទាំងពីរ នឹងមិនទទួលបានមូលនិធសាធារណៈ សម្រាប់មុខងារណាមួយពីសែរាជវង្ស ហើយមិនអាចបង្ហាញព្រះភ័ក្រ្ត ចំពោះមុខក្រុមគ្រួសារមហាក្សត្រីយានី នោះដែរ ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងយ៉ាងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា