ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូ គ្រោងដាក់ពន្ធ ២០ភាគរយ លើប្រាក់ចំណូល ពីប្រតិបត្ដិការហិរញ្ញវត្ថុឌីជីថល

សេអ៊ូល៖ មន្រ្តីរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង បាននិងកំពុងពិចារណា ក្នុងការដាក់ពន្ធ ២០ ភាគរយលើប្រាក់ចំណូល ពីប្រតិបត្តិការឌីជីថល cryptocurrency នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

យោងតាមមន្រ្តីបានឲ្យដឹងថា ថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាឱ្យការិយាល័យពន្ធ លើប្រាក់ចំណូលរបស់ខ្លួន ពិនិត្យមើលផែនការពន្ធ សម្រាប់ប្រតិបត្ដិការហិរញ្ញវត្ថុឌីជីថល ដោយកាលពីមុន ការិយាល័យពន្ធដាររបស់ក្រសួង បានពិនិត្យមើលផែនការនេះឡើងវិញ។

ការផ្លាស់ប្តូរនេះ បានលើកឡើងពីការរំពឹងទុកថា រដ្ឋាភិបាលអាចចាត់ចំណាត់ថ្នាក់ ការចំណេញពីការ ធ្វើពាណិជ្ជកម្មហិរញ្ញវត្ថុឌីជីថល ជាប្រាក់ចំណូលផ្សេងទៀត មិនមែនជាការចំណេញមូលធននោះទេ៕ ដោយ៖ ឈូក បូរ៉ា

To Top