ព័ត៌មានអន្តរជាតិ

ទោះទទួលរងទណ្ឌកម្មក្ដី សេដ្ឋកិច្ចកូរ៉េខាងជើងកើនឡើង ១,៨ភាគរយ ក្នុងឆ្នាំ២០១៩

សេអ៊ូល៖ របាយការណ៍ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង បានកើនឡើង ១,៨ ភាគរយនៅក្នុងឆ្នាំ ២០១៩ ជាមួយនឹងកំណើន ដែលរំពឹងថា នឹងបន្តនៅក្នុងប៉ុន្មានឆ្នាំខាងមុខទៀត បើទោះបីជាមានការដាក់ទណ្ឌកម្ម ពីអន្តរជាតិក៏ដោយ។

យោងតាមសន្និសីទ ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ ២០២០ របស់អង្គការសហប្រជាជាតិ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប របស់កូរ៉េខាងជើង បានកើនឡើងជាលើកដំបូង ក្នុងរយៈពេល ៣ ឆ្នាំ បន្ទាប់ពីវាបានកើនឡើង ៤,២ ភាគរយនិង ៣,៥ ភាគរយនៅឆ្នាំ ២០១៨ និងឆ្នាំ ២០១៧ ។

របាយការណ៍បានព្យាករណ៍ ពីនិន្នាការកំណើននឹងបន្តនៅត្រឹម ២,២ ភាគរយនៅឆ្នាំនេះនិង ២,៨ ភាគរយនៅឆ្នាំក្រោយ ទោះបីយ៉ាងណាមិនបានបញ្ជាក់បន្ថែម លើការប៉ាន់ស្មានរបស់ខ្លួនឡើយ៕ដោយ៖ ឈូក បូរ៉ា

To Top