សេអ៊ូល៖ ប្រតិបត្តិការរុករកបាន បន្តនៅថ្ងៃច័ន្ទសម្រាប់ ជនជាតិកូរ៉េខាងត្បួង ៤នាក់ដែលបាត់ខ្លួននៅហិម៉ាឡៃ មន្រ្តីបានលេីកឡេីងថា ចំពេលមានការប៉ាន់ស្មានថា ការស្វែងរកអាចចំណាយពេល យ៉ាងហោចណាស់ ២ទៅ៣ សប្តាហ៍ដោយសារតែស្ថានភាពអាកាសធាតុមិនល្អ។
គ្រូបង្រៀននៅខេត្តChungcheong ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង នៅតែមិនទាន់រាប់បញ្ចូលបន្ទាប់ពីមានការបាក់ដី ខណៈពេលដែលពួកគេកំពុងដើរនៅឯជំរុំអានណាប៉ូណូណា ដែលមានប្រជាប្រិយនៅភាគពាយ័ព្យនៃប្រទេសនេប៉ាល់ ក្នុងនោះមគ្គុទ្ទេសក៍នេប៉ាល់ ៣ នាក់ក៏បាត់ខ្លួនផងដែរ។
ភ្លៀងធ្ដលាក់ខ្លាំង និងទឹកភ្លៀងបានធ្វើឱ្យរាំងស្ទះដល់កិច្ចខិតខំ ប្រឹងប្រែងជួយសង្គ្រោះ។ ការធ្លាក់ព្រិលក្រាសដែលបានកើតឡើង នៅកន្លែងកើតហេតុកាល ពីថ្ងៃអាទិត្យ បានបង្ខំឱ្យមន្ត្រីទាំងអស់ផ្អាកប្រតិបត្តិការរុករក៕ ដោយ ឈូក បូរ៉ា