អ្នកតំណាងពិសេស របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិប្រចាំនៅអ៊ីរ៉ាក់លោកស្រី Jeanine Hennis-Plasschaert នៅថ្ងៃចន្ទនេះបានទទូច ដល់អាជ្ញាធរអ៊ីរ៉ាក់ ឲ្យជំរុញជាថ្មីសម្រាប់ការកែទម្រង់ ខណៈការតវ៉ាប្រឆាំង រដ្ឋាភិបាលកំពុងកេីនឡេីង។
លោកស្រីបានសម្តែងការ ព្រួយបារម្ភអំពីអំពើហឹង្សា ក្នុងកំឡុងពេលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ជុំវិញបញ្ហាអំពើពុករលួយ កង្វះការងារ និងសេវាកម្មសាធារណៈ។ រយៈពេល ២ ខែបន្ទាប់ពីនាយករដ្ឋមន្រ្តីលោក Adel Abdul Mahdi បានប្រកាសលាឈប់ពីតំណែង មេដឹកនាំនយោបាយ នៅតែមិនអាចឯកភាពគ្នា លើមាគ៌ាឆ្ពោះទៅមុខនៅឡេីយទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយលោកស្រី Hennis-Plasschaert ដែលជាប្រធានបេសកកម្ម ជំនួយអង្គការសហប្រជាជាតិ សម្រាប់អ៊ីរ៉ាក់ (UNAMI) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥឡូវនេះវាជាពេលវេលាដសំខាន់ ដើម្បីដាក់ពាក្យទាំងនេះឱ្យមាន សកម្មភាពនិងចៀសវាង ការធ្វើបាតុកម្មបង្អាក់ការធ្វើបាតុកម្មទាំងនេះ បន្ថែមទៀតដោយអ្នកដែលកំពុងស្វែងរក គោលបំណងផ្ទាល់ខ្លួន៕