ព័ត៌មានអន្តរជាតិ

គ្រាប់មីស៊ីល ៣គ្រាប់ ធ្លាក់នៅជិត នឹងស្ថានទូតអាមេរិក ប្រចាំនៅទីក្រុង បាកដាដ ប្រទេសអ៊ីរ៉ាក់

បរទេស៖ ភាពតានតឹង ក្នុងតំបន់បានកើនឡើង កាន់តែខ្លាំងនាពេលថ្មីៗនេះ បន្ទាប់ពីការសម្លាប់ មេបញ្ជាការយោធាកំពូល របស់អ៊ីរ៉ង់លោក Qasem Soleimani នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អាមេរិក សំដៅទៅលើព្រលានយន្តហោះ អន្តរជាតិ Baghdadi កាលពីថ្ងៃទី ៣ ខែមករា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រភពពីសន្តិសុខអ៊ីរ៉ាក់បានរាយការណ៍ថា គ្រាប់មីស៊ីល ៣ គ្រាប់បានធ្លាក់នៅតំបន់បៃតង ក្បែរស្ថានទូតអាមេរិក ក្នុងទីក្រុងបាកដាដ។

ប្រភពបាននិយាយថា“ មីស៊ីលចំនួន ៣ គ្រាប់បានធ្លាក់នៅតំបន់ក្បែរស្ថានទូត អាមេរិក នៅតំបន់បៃតង ក្នុងទីក្រុងបាកដាដ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា មានការផ្ទុះបានលាន់លឺនៅក្នុងទីក្រុង ប៉ុន្តែគេមិនទាន់ដឹង មូលហេតុនៅឡើយទេ។

ប្រភពសន្តិសុខអ៊ីរ៉ាក់ ក្រោយមកបានបញ្ជាក់ថា មិនមានអ្នកស្លាប់ និងរបួសដោយសារការបាញ់ផ្លោងនោះទេ។

ប្រភពបាននិយាយថា “ មិនមានអ្នកស្លាប់និងរបួសណាមួយ ដែលបណ្តាលមកពីការធ្លាក់របស់មីស៊ីល ជាប់នឹងស្ថានទូតអាមេរិកឡើយ” ។

សូមជម្រាបថា តំបន់បៃតងស្ថិតនៅកណ្តាលទី ក្រុងបាកដាដ ដែលមានអគាររដ្ឋាភិបាលនិងកន្លែង ការទូតស្ថិតនៅ នេះមិនមែនជាលើកទី ១ ទេដែលតំបន់នេះបានរងការវាយប្រហារ នាពេលថ្មីៗនេះ។ កាលពីព្រឹកថ្ងៃទី ៨ មករារ៉ុក្កែត ២ គ្រាប់ទៀតបានធ្លាក់នៅចំកណ្តាលទីក្រុងបាកដាដផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top